សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យចុះជួបសំណេះសំណាល និងជំរាបជូនពលរដ្ឋពីរបៀបដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃដែលពោរពេញទៅដោយការរំ លោភសិទ្ធិមនុស្សនិងដីធ្លី

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន​ សែន បានធ្វើឲ្យប្រជាពលរដ្ឋជួប ទៅនិងបញ្ហាជាច្រើន ក្នុងនោះរួមមានការរំលោភសិទ្ធិមនុស្ស ការរំលោភដីធ្លី ប្រព័ន្ធយុត្តិធម៌ មិនឯករាជ្យជាដើម ។

ជាមួយគ្នានោះផងដែររដ្ឋាភិបាលក៏បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងៗទាំងពលរដ្ឋខ្លួនឯង អង្គការក្រៅរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិ តែរដ្ឋាភិបាលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ធ្វើព្រងើយកន្តើយមិនអើពើនោះឡើយ គិតតែពីផលប្រយោជន៏របស់ខ្លួន និងក្រុម ខ្លួនទៅវិញ ។

ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសដែលរំលោភសិទ្ធិពលរដ្ឋក្នុងកំរិតមួយដ៏ ខ្លាំងបំផុត  ។ ហេតដូច្នេះហើយប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរត្រូវតែមានអ្នកជួយ​សង្គ្រោះជាបន្ទាន់បើមិនដូច្នេះទេ ប្រទេសជាតិពិតជារលំរលាយ ពលរដ្ឋនៅតែបន្តរស់ក្នុង​សភាពលំបាកវេទនាជាងនេះទៅទៀតជាក់ជាមិនខានឡើយ ។


តែទោះជាយ៉ាងណាប្រទេសកម្ពុជាមិនអាចរលំរលាយក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះឡើយ ព្រោះដោយហេតុថានៅពេលនេះប្រទេសកម្ពុជាមានគណបក្សសង្គ្រោះជាតិ ហើយ ដែលគណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោកប្រធាន កឹម សុខា ជាអនុប្រធាន គឺមានភារកិច្ចយ៉ាងចំបងក្នុងការសង្គ្រោះប្រទេស​ និងពលរដ្ឋខ្មែរចេញឲ្យរួចពីកណ្តាប់ដៃរបស់អ្នកដឹកនាំប្រទេសសព្វថ្ងៃ ហេតុដូច្នេះហើយ សម្រាប់​ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣នេះ គឺជាឆ្នាំសំខាន់បំផុតដែលគណបក្ស សង្គ្រោះ​ជាតិ ត្រូវសង្គ្រោះប្រទេសរបស់យើង ។

ជាមួយគ្នានេះ ដើម្បីឲ្យបានសម្រេចដូចអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ ដែលជា អ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ថា្នក់ដឹកនាំចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានធ្វើតំណើរចុះទៅជួបសំណេះសំ​ណាលជាមួយ​ប្រ​ជាពលរដ្ឋនៅគ្រប់តំបន់ដើម្បីសួរសុខទុក្ខ ព្រមទាំងធ្វើការផ្សព្វផ្សាយនូវគោល​នយោ​បាយ​របស់គណបក្ស សង្គ្រោះជាតិ ដល់ពួកគាត់ឲ្យបានដឹងផងដែរ ។

ព្រមជាមួយគ្នានោះថ្នាក់ដឹកនាំរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណ បក្ស សង្គ្រោះជាតិ ក៏និងធ្វើការពន្យល់ដល់ពលរដ្ឋក្នុងការដែលពួកគាត់មុននិងសម្រេចចិត្ត ជ្រើស​រើសគណ​បក្សណាមួយមកដឹកនាំប្រទេស គឺត្រូវធ្វើការគិតពិចារណាឲ្យបានត្រឹមត្រូវ សម្រាប់អាណត្តិថ្មីនេះ ដើម្បីកុំឲ្យបោះឆ្នោតខុសដូចជាអាណត្តិមុនៗទៀត ។

ជាមួយគ្នានោះកាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ូ ចាន់រដ្ឋ ដែលជាអនុប្រធានចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិខេត្ត រួមជាមួយនិងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀតរួមមានលោក កែ សម្ផស្ស លោក ឈិន រិន និងលោក ឱម ឈុនគ្រុយ ព្រមទាំងថ្នាក់ដឹកនាំស្រុកមួយចំនួន បាន​ធ្វើតំណើរចុះជួបជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះ​នេត​ព្រះ និងនៅពេលរសៀលធ្វើនៅភូមិជ្រាប់ចាស់ ឃុំជុំវារី ស្រុកព្រះនេតព្រះ និងនៅភូមិ បោយ​ក្តឿង ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ។

រីឯនៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ​ខេត្តប​ន្ទា​យ​មានជ័យដែលដឹកនាំដោយលោក អ៊ូ ចាន់រដ្ឋ អនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះ​ជាតិខេត្ត​ដដែល បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិតាវឹក ឃុំទ្រាស ស្រុកស្វាយចេក និង នៅពេលរសៀលនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក និងនៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ្ឌ ។

ចំណែកនៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣នេះ បានចុះទៅជួបជាមួយប្រជាពលរដ្ឋពេលព្រឹកនៅ ភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូជ្រៅ និងនៅពេលរសៀលកម្មវិធីបានប្រារព្វធ្វើឡើងនៅភូមិ យាយអត និងភូមិគោកតូច ស្ថិតនៅក្នុងឃុំគុត្តសត ស្រុកអូជ្រៅ ។  

សូមជំរាបជូនផងដែរថា នៅក្នុងកម្មវិធីនៃកិច្ចសំណេះសំណាលរបស់ថ្នាក់ដឹកនាំចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិ ជាមួយប្រជាពលរដ្ឋតាមភូមិ ឃុំ និងស្រុកខាងលើ គឺថ្នាក់ដឹកនាំចល នាប្រជាធិបតេយ្យសង្គ្រោះជាតិ បានផ្តោតសំខាន់ពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ការបង្ហាញស្លាកគណបក្ស សង្គ្រោះជាតិ ឲ្យពលរដ្ឋបានស្គាល់ ក៏ដូចជាការ​កកើត និងប្រវត្តិរបស់គណបក្សប្រជាជន ដែលមានយួននៅពីក្រោយខ្នងក្នុងនោះគណបក្ស មួយនេះក៏យួនជាអ្នកបង្កើតផងដែរ ព្រមទាំងធ្វើការជំរាបជូន និងធ្វើការរំលឹកពីព្រឹត្តិការណ៏​នានាទាក់ទងទៅនិងការរំលោភដីធ្លី ការរំលោភសិទ្ធិពលរដ្ឋ ប្រពន្ធ័តុលាការមិនឯករាជ្យ ព្រម ទាំងធ្វើការដឹកនាំប្រទេសដៅទៅដល់រណ្តៅមាត់ជ្រោះមរណៈជាដើម ។

តែបើប្រទេសកម្ពុជាដឹកនាំដោយគណបក្ស សង្គ្រោះជាតិ ប្រទេសកម្ពុជានិងមានការរីកចំរើន ជាក់ជាមិនខាន ព្រោះដោយហេតុថាគណបក្ស សង្គ្រោះជាតិ បានយកគោលការណ៏លទ្ធិប្រជា ធិបតេយ្យជាចំបង ហើយថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គឺសុតតែជាអ្នកដែលមានចំណេះ និងជំនាញយ៉ាងពិតប្រាកដ ៕

No comments:

Post a Comment

yes