សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

ស្លាកគណបក្សសង្គ្រោះជាតិត្រូវបានលើកជាបន្តបន្ទាប់ដែលជាសញ្ញាបង្ហាញ ឲ្យឃើញពីការគាំទ្រនិងភាពជោគជ័យរបស់គណបក្សសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣នេះ


គណបក្ស សង្គ្រោះជាតិ ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោកប្រ​ធាន កឹម សុខា ជាអនុប្រធាន បាននិងកំពុងតែបោះជំហ៊ានទៅមុខឥតឈប់ឈរដើម្បីឆ្ពោះទៅ រកភាពជោគជ័យសម្រាប់ការបោះឆ្នោតជាតិ ដែលនិងចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣នេះ ។

ជាមួយគ្នានោះពីមួយថ្ងៃទៅមួយថ្ងៃ ថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ ក៏បានចុះជួបសំ ណេះសំណាលជាមួយប្រជាពលរដ្ឋ បើកការប្រជុំជាមួយនិងក្រុមការងារសម្រាប់ដាក់ទិសដៅ ថ្មីៗ និងការបន្តលើកស្លាកគណបក្សឲ្យបានគ្រប់នៅទូទាំងខេត្តនីមួយៗគ្រប់២៤ខេត្តនិងរាជធា នី ដើម្បីឲ្យប្រជាពលរដ្ឋពួកគាត់បានដឹង និងស្គាល់គណបក្ស សង្គ្រោះជាតិកាន់តែច្បាស់ ទាំង និមិត្តសញ្ញាគណបក្ស ក៏ដូចជាគោលនយោបាយរបស់គណបក្សផងដែរ ដោយហេតុថាការ បោះឆ្នោតជាតិអាណត្តិទី៥ដែលជាអាណត្តិថ្មីក៏កាន់តែកៀកខិតជិតចូលមកដល់ហើយ ។


ព្រមជាមួយគ្នានោះកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំ បានធ្វីពិធីលើកស្លាក និងជួសជុលស្លាកថ្មីគណបក្សចំនួន៨ស្លាកនៅស្រុកកំពង់លែង និង​នៅ​ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣នេះ ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏បានដឹកនាំ​ក្រុមការងា​រ​ចុះទៅលើកស្លាកចំនួន៦ស្លាកបន្ថែមទៀត នៅតាមបណ្តោយផ្លូវចំនួន១០គីឡូ​ម៉ែត្រមួយ​ស្លាក​ចាប់ពីក្រុងកំពង់ឆ្នាំរហូតដល់ស្រុករលាប្អៀ និងស្រុកទឹកផុស ។

តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ទាំងការលើកស្លាក និងការចុះជួបជាមួយប្រជាពលរដ្ឋទាំងលក្ខណៈមហាជន និងតាមផ្ទះ ព្រមជាមួយនិងការចូល រួមពីសំណាក់សមាជិករបស់គណបក្សផ្សេងៗទៀត និងកម្មភាពរបស់ប្រជាពលរដ្ឋផ្ទាល់ ដែល បានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ បង្ហាញ​ឲ្យ​ឃើញថាគណបក្ស សង្គ្រោះជាតិ គឺមានការគាំទ្រខ្លាំងលើសលប់ជាងពេលណា ៗទាំង​អស់​ដែលទាំងនេះបង្ហាញឲ្យឃើញថាគណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោត​ជាតិអាណត្តិ​ទី​៥នេះ និងទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខាន ។

ដោយហេតុថា ប្រជាពលរដ្ឋគ្មានជំនឿលើគណបក្សណាដែលអាចដឹកនាំប្រទេសឲ្យមានការ រីកចំរើន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខក្នុងជីវភាពមួយដ៏ធូធារ និងគោរពលទ្ធិប្រ ជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ក្រៅតែអំពីគណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ លោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា ឡើយ ៕

No comments:

Post a Comment

yes